Event detail

ទទួល​ទាន​ផ្លែប៉េងប៉ោះ​ជួយកាត់​បន្ថយ​អត្រា​ជំងឺ​បេះដូង​និង​ពុកឆ្អឹង

Event detail:

យល់ដឹង ៖ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា​ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​ អាចជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​មហារីក​ ជំងឺ​បេះ​ដូង​និង​ការ​ពុក​ឆ្អឹង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ប៉េង​ប៉ោះ​ដែល​ចំ​អិន​រួច​ឬក៏​កែ​ឆ្នៃ​ទុក​បាន​យូរ​រឹត​តែ​មាន​គុណប្រ​ យោជន៍​​ល្អ​ជាង​ទទួល​ទាន​ឆៅ​ទៅ​ទៀត​។ អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​បន្លែ​ដែល​សម្បូរទៅ​ដោយ​ទឹក​ ដូចជា​ផ្លែ​ប៉េង​ប៉ោះ​នេះ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​របស់​របប​អាហារ​ព្រោះ​ មាន​ប្រឆាំង​អុកស៊ីដ​កម្ម​ដ៏​ខ្លាំង​បំផុត​ឈ្មោះ​លីកូ​ប៉ែន​(Lycopene)។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​នៅ​មជ្ឈ​មណ្ឌល​អាហារ​និង​សុវត្ថិភាព​ជាតិ​ក្នុង​ រដ្ឋ​អុីលីណយ​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​ អាហារ​ប៉េង​ប៉ោះ​ផ្ទុក​ទៅ​ដោយ​យន្ត​ការ​ការ​ពារ​ដែល​អាច​ជួយ​ទប់​ស្កាត់​ ការរលាក​និង​ដុំ​ឈាម​កក​។

វេជ្ជ​បណ្ឌិត​ប្រ៊ីដ បឺតុន​និង​វេជ្ជ​បណ្ឌិត​គ្រី​ស្ទីន រេម័រ​ដែល​ជា​ប្រភព​ដើម​នៃការ​អះ​អាង​បាន​និ​យាយ​ថា​៖«ការ​លេច​ចេញ​ឥទ្ធិ​ពល ​វិទ្យាសាស្រ្ត​អំពី​ផ្លែ​ប៉េង​ប៉ោះ​ និង​ផលិត​ផល​កែ​ច្នៃ​ពី​ប៉េង​ប៉ោះ​អាច​ជា​យុទ្ធសាស្រ្ត​ដ៏​សាមញ្ញ និង​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មនុស្សបង្កើន​ការ​ទទួល​ទាន ​បន្លែ​ ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​កែលំអការ​ទទួល​ទាន​​ដើម្បី​​សុខភាព​ល្អ​ប្រ​សើរ ​ឡើង។ ការ​ស្រាវ​ជ្រាវ​លើក​នេះ​បាន​គូ​សបញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ការទទួល​ទាន​ ផ្លែ​ប៉េង​ប៉ោះ​និង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ រួមនិង​ជំងឺ​ដទៃទៀត​​»​ ។ វេជ្ជ​បណ្ឌិត​ទាំង​ពីររូប​ខាង​លើ​យល់​ថា​ លទ្ធ​ផល​​​​នៃ​ការ​រក​ឃើញ​លើក​នេះ ​គឺ​ជា​ភស្តុតាង​ដែល​បាន​លើក​ឡើង​ពី​លទ្ធភាព​វិល​មក​រក​ការ​ទទួល​ទាន​ប៉េង​ ប៉ោះ​ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​អាហារ​បំប៉ន​រាង​កាយ​៕

Source institution:

The Council for Agricultural and Rural Development

Contributor name:

FSNIS Team

Contributor e-mail:

foodsecurity@online.com.kh

Event venue:

FAO Conference Room

Event start date:

2011-03-08

Event end date:

2011-03-08

Contact name:

Mr. Oum, Kosal

Address:

FAO

E-mail:

foodsecurity@online.com.kh