Event detail

គណៈប្រតិភូ​អាជ្ញាធរ​​ជាតិ​អប្សរា​ចុះ​សួរ​សុខ​ទុក្ខ​​​យុទ្ធ​ជន​​រង​របួស​​នៅ​មន្ទីរ​​ពេទ្យ

Event detail:

ខេត្ត​សៀមរាប​ ៖ គណៈប្រតិភូ​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ដឹកនាំ​ដោយ​លោក​ប៊ុ​ន ណា​រិ​ទ្ធិ អគ្គ​នាយក​អា​ជា្ញ​ធរអប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ មីនា ឆ្នាំ២០១១​កន្លង​ទៅ​ បាន​ចុះ​សួរសុខទុក្ខ និង​​នាំ​យក​អំណោយរបស់​លោ​កប​ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ទៅ​ជូន​ដល់​វីរ​យុទ្ធ​ជនដែល​រងរ​បួស​ដោយសារ​សង្គ្រាម​ឈ្លាន​ពាន​​ពី​សំណាក់​ ​ទាហាន​សៀម​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ និងគ្រោះ​ថ្នាក់​ក្រឡាប់​រថ​យន្ដ​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ​យោធភូមិភាគ​៤​ ។

ថ្លែង​នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​វីរយុទ្ធ​ជន​រង​ របួស​ដែល​កំពុងសំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេ​ទ្យ​យោធភូមិ​ភាគ​៤នោះ លោកប៊ុ​ន ណា​រិ​ទ្ធិ ​អគ្គនាយក​អា​ជា្ញ​ធរ​អប្សរា​មាន​ប្រសាសន៍​ថា ក្នុង​នាម​អា​ជា្ញ​ធរ​អប្សរា​សូមសម្ដែង​នូវ​ការ​​កោត​សរសើរ​និងដឹងគុណ​ខ្ពស់ ​ចំពោះ​វីរភាព​ដ៏អង់​អាច​ក្លាហាន​របស់​វីរ​យុទ្ធ​ជន​របស់​យើង​ទាំងអស់​ដែល​ ឈរជើង​ការពារ​នៅ​គ្រប់​ទិស​មុខព្រួញ​សមរភូមិ​មុខ ជា​ពិ​សេស​តំបន់​សមរភូមិ​ព្រះ​វិហារ ​ដែល​បាន​ប្រឹង​​ប្រែ​ង​អស់ពី​កម្លាំង​កាយចិត្ដ​ធ្វើការ​ប្រយុទ្ធ​តតាំង​ ក្នុង​​បុព្វហេតុ​ការពារ​បូរណភាព​ដែនដី​សុវណ្ណ​ភូមិ​របស់​យើង ពី​ការ​រំលោភ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​សៀម ស្ថិត​​ក្រោម​​មហិច្ឆតា​របស់​លោក​អាប់​​ភី​ស៊ី​ត នាយក​រដ្ឋមន្ដ្រី​ល្មោ​ភ​សង្គ្រាម និងជា​ឧក្រិដ្ឋជន​ស​ង្គ្រាម ។

លោក​បាន​បន្ថែម​ទៀ​តថា យើង​ទាំងអស់​គ្នា​​ជា​ពលរដ្ឋ​ខ្មែរ​មានការ​ឈឺចាប់​ជាទី​បំផុតចំពោះ​ទ​ង្វើ​ ឈ្លានពានរបស់​យោធា​សៀម​មក​លើ​ប្រទេស​​កម្ពុជា ដែល​ព្យាយាម​ធ្វើការ​វាយ ​ប្រហា​រ​ដោយ​អាវុធ​ជា​ច្រើន​លើក​មកហើយជា​ពិសេស​នៅ​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែកុម្ភៈកន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​ជន​ស៊ី​វិលក៏ដូច​ជា​វីរយុទ្ធ​ជន​យើង​ស្លាប់​ និង​រង​របួស​។ ​ហើយ​ដើម្បី​សម្ដែង​នូវ​ការ​​ដឹងគុណ​ចំពោះ​វីរភាព​ដ៏អង់អាច​ក្លាហាន​នេះ ​ថ្ងៃនេះ​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ និង​ក្នុង​នាម​សមរភូមិ​​ក្រោយ ​យើង​បាន​ចុះ​មក​សួរ​សុខ​​ទុក្ខ​ដោយ​នាំ​មក​​ជាមួយនូវ​អំ​ណោ​យ​របស់​លោ​កប​ ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុ​កទីស្ដីការគណៈរដ្ឋមន្ដ្រី មក​ប្រគល់​ជូន​ផង​ដែរ​។​ កន្លង​មក​អា​ជា្ញ​ធរ​អប្សរា​ក៏បាន​ចូលរួម​ឧ​បត្ថម្ភ​​ជា​ថវិកា និង​គ្រឿង​​ឧ​បភោ​គ​​បរិភោគ​​ជា​ច្រើន​លើក​​ច្រើន​សា​មក​ហើយ​ដល់​កង​ទ័​ព​ សមរ​ភូមិ​មុខ​​តាម​រយៈ​អា​ជា្ញ​ធរ​ខេត្ដសៀមរាប​។

យោង​តាម​​ប្រធាន​មន្ទីរពេទ្យ​យោធភូមិ​ភា​គ​​៤​​ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​យុទ្ធ​ជន​ចំនួន​៥៩​រូប​​បាននិងកំពុងស្នាក់​​​នៅសម្រាក​ ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​​យោធភូមិ​ភាគ​៤នោះ ដោយ​ក្នុង​នោះ​២៣​រូប​ជា​​អ្នកជំងឺទូទៅ ១៣រូប​​ជា​វីរ​​យុទ្ធ​ជន​រង​​របួស​ក្នុង​ស​ង្គ្រា​ម​ឈ្លានពាន​ពី​សំណាក់​ចោរ ​សៀម​​កាលពី​អំឡុងថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧ ខែ កុ​ម្ភៈ ឆ្នាំ២០១១ នៅ​សមរភូមិ​ព្រះ​វិហារ និង​២៣​​រូប​ទៀត​​រង​របួស​នៅ​ក្នុង​ឧប្បត្ដិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ កាលពី​ពេល​កន្លង​ទៅ ​។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយក​ដ្ឋាន​អា​ ជា្ញ​ធរ​ជាតិ​អប្សរា លោកជ្រុ​ន សុផល ដែល​បាន​រួម​ដំណើ​រ​ចុះ​សួរសុខទុក្ខ​វីរយុទ្ធ​ជន​រង​របួស​នោះ​បាន​មាន​ ប្រសាសន៍​ថា នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ​គណៈប្រតិភូក៏បាន​នាំ​យក​អំណោយ​មួយ​ចំនួន ​របស់​លោ​កប​ណ្ឌិត​ស​ភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​មន្ត្រី​ទទួល​​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីជូន​ដល់​វីរ​យុវជន​ ទាំង៥៩រូប ដែល​កំពុងតែ​សម្រាក​ព្យា​បាល​របួស និងជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិ​ភាគ៤ ដោយ​ក្នុង​ម្នាក់​ៗទទួល​បានឃីត​​មួយ​កញ្ចប់ និងថវិកា​​ចំនួន៥ម៉ឺនរៀល។ ដោយឡែក​ក្រុម​គ្រូពេទ្យ​ចំនួន៥០នាក់ ម្នាក់​ៗទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ​។

សូម​បញ្ជា​ក់ថា កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែកុម្ភៈ លោក ស្រី​ ម៉ៅល្អ ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរនិងបុរាណ​វិទ្យា​ បង្ការ​នៃ​អា​ជា្ញ​ធរ​អប្សរា​ ក៏បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ឱវាទ ចុះ​មកសួរ​ទុក្ខ​និង​ចែក​អំណោយ​ដល់​​វីរយុទ្ធ​ជន​រង​របួស​ទាំងនោះ​ដោយ​ ម្នាក់​ៗ​ទទួល​បាន​​ថវិកា​​១៩​ម៉ឺន​រៀល ក្នុង​នោះ​​ដែរ ​លោក​​រដ្ឋ​លេខា​ធិការ​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​​ក៏​បាន​ឧ​ប​ត្ថ​ម្ភ​៨ម៉ឺន​រៀល ដល់​យុទ្ធ​ជន​ម្នាក់​ៗ​ផង​ដែរ​ ៕

Source institution:

FAO

Contributor name:

FAO

Contributor e-mail:

mengkheang.khin@fao.org

Event venue:

Event start date:

2011-02-21

Event end date:

2011-03-10

Contact name:

Khin Mengkheang

Address:

FAO-EU

E-mail:

mengkheang.khin@fao.org