Event detail

អាហារ​សម្បូរ​ដោយ​អំបិល​កាត់បន្ថយ​ចរន្ត​ឈាម​ហូរ​ក្នុង​សរសៃ

Event detail:

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ ​ថា​ របបអាហារ​ដែល​សម្បូរ​ទៅ​ដោយ​អំបិល​ច្រើន ​អាច​ធ្វើឲ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ខណៈ​ដែល​សរសៃ​ឈាម​​ឡើង​​រឹង​ជាង​មុន ​។
ការទទួល​ទាន​អាហារ​មួយ​ពេល​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំបិល​ ធ្វើ​ឲ្យ​ចរន្ត​ឈាម​ហូ​រ​នៅ​ក្នុង​សរសៃឈាម​ចុះ​ថយ​ក្នុង​រយៈ​ពេល​តែ​កន្លះ​ ម៉ោង​បន្ទាប់​ពី​ការ​ទទួល​ទាន​រួច​។
បណ្តា​វេជ្ជ​បណ្ឌិត​បាន​រក​ឃើញ​ថា​ សរសៃ​ឈាម​បាន​បាត់​បង់​ភ្លាមៗ​នូវ​សមត្ថភាព​សប់​ឈាម​​​របស់​ខ្លួន​​ដោយ​សារ​ តែ​ឥទ្ធិពល​បំផ្លាញ​របស់​អំបិល​។

បណ្តា​អ្នក​ជំនាញ​ជឿ​ថា​ ការរក​ឃើញ​ទាំង​ឡាយ​ជា​ពិសេស​លើក​នេះ​ គឺ​ពិត​ជា​អាច​ជួយ​ពន្យល់​ពី​ហេតុ​ផល​ដែល​អាហារ​ប្រៃ​ដ៏​​ពេញ​និយម​របស់​ មនុស្ស​ទាំង​ឡាយ​បង្ក​​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​​ដ៏​​​សម្បើម​​។​
ការ​ សិក្សា​ចុង​ក្រោយ​បំផុត​របស់​អ្នក​វិទ្យា​សាស្រ្ត​ប្រទេស​អូស្ត្រាលី​មួយ​ ក្រុម​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អំបិលគឺ​ពិត​ជា​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ ដោយ​វា​បាន​ធ្វើ​ឲ្យ​សរសៃ​ឈាម​ទាំង​ឡាយ​រឹង​(ត្បៀត​)​មិន​អាច​ឲ្យ​ឈាម​រត់​ បាន​សព្វ​រាង​កាយ​។ នៅក្នុង​ការ​សិក្សា​លើក​នេះ​ ក្រុម​អ្នក​ជំនាញ​អង់​គ្លេស​បាន​ប្រើ​អំបិល​៤ក្រាម​ពិ​សោធន៍​ក្នុង​អាហារ​។ អំបិល​៤ក្រាម​នេះ​គឺជាចំនួន​ដែល​អ្នក​ប្រើ​ទូ​ទៅ​ទទួល​ទាន​ក្នុង​ពេល​អាហារ​ ម្តងៗ​។​ ពួក​អ្នក​ជំនាញ​ថា​ ចំនួន​នេះ​ហាក់​ដូចជា​គ្រោះ​ថ្នាក់​ពេក​ហើយ​។

ក្រៅពីនេះ​ អំបិល​ត្រូវបាន​គេ​គិត​ថា ជា​ដើម​ហេតុ​នៃការ​កើន​ឡើង​ជំងឺគាំង​​បេះ​ដូង ជំងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​  ជំងឺ​តម្រង​នោម​និង​ជំងឺ​មហារីក​ក្រ​ពះ​។
តាម​ការ​ស្រាវ​ជ្រាវ​ដោយ​សេ​ វា​ផ្តល់​ព័ត៌​មាន​សុខ​ភាព​ (Health Supplement Information Service) បង្ហាញថា​ ការទទួល​ទាន​អំបិល​ជា​ប្រចាំ​ក្នុង​ចំណោម​ក្មេង​អាយុ​ពី​៧ទៅ​១៤ឆ្នាំ​គឺ​៦,៤ ​​​ក្រាម​សម្រាប់​ក្មេង​ប្រុស​និង​៥,៦ក្រាម​សម្រាប់​ក្មេង​ស្រី​ ។  ពិត​ណាស់​ការទទួល​ទាន​អាហារ​ជា​ប្រ​ចាំ​ដោយ​តម្រូវ​ឲ្យ​ជៀ​សផុតពី​អំបិល​គឺ​ ពិបាក​ខ្លាំង​ណាស់ ដ្បិត​អី​អាហារ​មួយ​ចំនួន​ដូចជា​ទឹក​ជ្រលក់ ទឹក​ត្រី​ និង​ប្រ​ភេទ​អាហារ​វេចខ្ចប់​រួចជា​ស្រេច​មួយ​ចំនួន​សុទ្ធ​តែ​ផ្ទុក​ទៅ​ដោយ​ កម្រិត​អំបិល​ខ្ពស់​បំផុត៕

Source institution:

USAID Cambodia

Contributor name:

Mr. Silang Vong

Contributor e-mail:

Event venue:

Raffles Hote Le Royal, Pnom Penh, Cambodia

Event start date:

2011-02-23

Event end date:

2011-02-23

Contact name:

Mr. Silang Vong

Address:

USAID Cambodia

E-mail: