Event detail

សិក្ខាសាលាស្ដីពីការប្រឹក្សាពិចារណាផែនការ​ជាតិពហុវិស័យក្នុងការចាប់ផ្ដើម ការបញ្ចូលជាតិដែកក្នុងទឹកត្រី-ទឹកស៊ីអ៊ីវដើម្បី កាត់បន្ថយអត្រាស្លេកស្លាំងនៅកម្ពុជា

Event detail:

នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១០ អនុគណកម្មការជាតិ បញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារសហការ ជាមួយ​អង្គការ​រ៉ាឆា និងILSI ជប៉ុន និងរៀបចំ សិក្ខាសាលា ស្ដីពី ការប្រឹក្សាពិចារណាផែនការជាតិពហុវិស័យ ក្នុងការចាប់ផ្ដើមការ​បញ្ចូលជាតិដែក  ក្នុងទឹកត្រី-ទឹក ស៊ីអ៊ីវដើម្បីកាត់បន្ថយអត្រាស្លេកស្លាំងនៅកម្ពុជា ដែលនិង ប្រព្រឹត្ដទៅនៅ សណ្ឋាគារ អាំង​​ទែរ​កុងទីណង់តាល់ ។ ភាពស្លេកស្លាំង បណ្ដាលមកពីកង្វះជាតិដែក គឺជាភាពធ្ងន់ធ្ងរគួរឱ្យកត់សំគាល់ចំពោះមនុស្ស និងសេដ្ឋកិច្ច ជាតិនៅកម្ពុជា។  ការបញ្ចូលជាតិដែកក្នុងទឹកត្រីទឹក ស៊ីអ៊ីវគឺ ជាវិធីសាស្ដ្រ មួយដែលអាចធ្វើបាន​មាន​និរន្ដរភាព​និងមាន ប្រសិទ្ធិភាព ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនេះ ដោយសង្គ្រោះជីវិត​ និងធ្វើឱ្យប្រសើរឡើងនូវភាព​បង្កើនផល ។

 

ចាប់តាំងពីឆ្នាំ២០០៤ អង្គការរ៉ាឆា និងអនុគណកម្មការជាតិបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ សហការជាមួយ​ អង្គ​ការ​ ILSI ជប៉ុន បានបង្កើតសមត្ថភាពនៃការផលិត ការចែកចាយ និង តាមដាន កម្មវិធីបញ្ចូលជាតិដែកក្នុងទឹក​ត្រី ស៊ីអ៊ីវ​នៅកម្ពុជា ។ ការសិក្សាស្រាវជ្រាវ និង កិច្ចការទាំងនេះបានបង្ហាញថា ទឹកត្រី ស៊ីអ៊ីវបញ្ចូលជាតិដែកមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ភាព ស្លេកស្លាំងហើយដែលអតិថិជនអាចទទួលយកបាន ។ ការសិក្សាប្រសិទ្ធិភាពក្នុងចំណោម​សិស្ស​​សាលាដែលបានបញ្ចប់កាលពីឆ្នាំ ២០០៥បានបង្ហាញថាការបរិភោគទឹកត្រីបញ្ចូលជាតិដែកជាប្រចាំធ្វើ​ឱ្យ​អត្រា​នៃភាពស្លេកស្លាំងមានការថយចុះ។ ការសាកល្បង ទីផ្សារ នៅខេត្ដកំពត និងសៀមរាប ក្នុងឆ្នាំ២០០៧-២០០៩ បាន​រក​ឃើញថាអតិថិជន អាចទទួលយកបាននិង មាន ភាព វិជ្ជមាន ចំពោះ ទឹកត្រី ទឹកស៊ីអ៊ីវបញ្ចូលជាតិដែក​និងទទួលស្គាល់​តម្លៃនៃកម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ។

 

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបង្កើតឱ្យមានការព្រមព្រៀងគ្នាមួយក្នុងចំណោមដៃគូទាំងអស់លើសកម្មភាព​ចាំ​បាច់ក្នុងការទ្រទ្រង់និងពង្រីកកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រីស៊ីអ៊ីវដែលជាយុទ្ធសាស្ដ្រមួយធ្វើឱ្យភាពធ្ងន់ធ្ងរនៃភាព​ស្លេកស្លាំងបណ្ដាលមកពីកង្វះជាតិដែកមានការថយចុះទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះបានរួមបញ្ចូលទាំង​ឱកាសនៃ​ការរកឃើញ នូវភស្ដុតាង វិទ្យាសាស្ដ្រ ការលើកឡើងកិច្ចការជំហ៊ានបន្ទាប់ និងពិភាក្សាអំពីផែនការយុទ្ធសាស្ដ្រសំរាប់ ការចាប់ផ្ដើមកម្មវិធីបញ្ចូលជាតិដែក ក្នុងទឹកត្រី ស៊ីអ៊ីវនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១។ យើងសង្ឃឹមថានិងពិភាក្សា​ពិចារ​ណារកដំណោះស្រាយជាក់លាក់សំរាប់អនុវត្ដនៅជំហ៊ានបន្ទាប់ទៅមុខ សំរាប់ការចាប់ផ្ដើមកម្មវិធីជាតិ ក្នុងការ​បញ្ចូល​ជាតិដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវជារួមមានៈ

  • ការបង្កើតច្បាប់ជាធរមាន និង ព្រំដែនការងារនៃបទបញ្ញត្ដិ
  • ការកំណត់តំរូវការនៃការបង្កើនសមត្ថភាព គន្លឹះនៃការវិនិយោគ និងយន្ដការហិរញ្ញវត្ថុ
  • ការបញ្ជាក់អំពីភារៈកិច្ច និង ការទទួលខុសត្រូវក្នុងការសំរបសំរួល ការចាប់ផ្ដើមកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី ស៊ីអ៊ីវ ក្នុងឆ្នាំ ២០១១ ដែលរួមទាំងការចាត់តាំងទទួលខុសត្រូវក្នុងការលើកសំណើទៅអ្នកផ្ដល់ជំនួយអន្ដរជាតិនានា

 

សម្រាប់ព័ត័មានបន្ថែមសូមទំនាក់ទំនងៈ

  • លោក ម៉ម បូរ៉ាត
  • ទូរស័ព្ទលេខៈ ០១២ ៨៨២ ៧៦៨
  • អ៊ីម៉ែលៈ borathmam@yahoo.com

 


 

Source institution:

ក្រសួងផែនការ

Contributor name:

លោក ម៉ម បូរ៉ាត

Contributor e-mail:

borathmam@yahoo.com

Event venue:

សណ្ឋាគារ អាំងទែរកុងទីណង់តាល់ (សាលប្រជុំ លេខ ៣)

Event start date:

2010-07-19

Event end date:

2010-07-19

Contact name:

លោក ម៉ម បូរ៉ាត

Address:

ក្រសួងផែនការ

E-mail:

borathmam@yahoo.com