Event detail

វគ្គបណ្ដុះបណា្ដលលើប្រធានបទ “ការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នៅមូលដ្ឋានសហគមន៍”

Event detail:

 

អង្គការការីតាសកម្ពុជា សហការជាមួយនឹងគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយនឹងរៀបចំវគ្គ បណ្ដុះ​បណា្ដល លើប្រធានបទ  “ ការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នៅមូលដ្ឋានសហគមន៍  “ ដល់បុគ្គលិករបស់ អង្គការការីតាស និងបណ្ដាអង្គការដៃគូ ព្រមទាំងស្ថាប័ន ដែលធ្វើការងារពាក់ព័ន្ធ នឹង​គ្រោះ​មហន្ដរាយក្នុងគោលបំណងៈ

 

  • ដើម្បីអោយសិក្ខាកាមយល់ដឹងអំពីៈ មូលហេតុដែលបណ្ដាលអោយមានគ្រោះមហន្ដរាយ ប្រភេទនិងផល  វិបាកនៃ គ្រោះមហន្ដរាយ របៀបគ្រប់គ្រង ត្រៀមបង្ការ និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ ទាន់ពេលវេលា និងមាន​ប្រសិទ្ធិភាពក្នុងការជួយសង្គ្រោះអ្នករងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ ។
  • ដើម្បីសិក្ខាកាមបានចែករំលែកនូវ​បទពិសោធន៍ ក្នុងកាត្រៀមបង្ការនិងកាត់បន្ថយហានិភ័យនៃ គ្រោះមហន្ដរាយ នៅតាមសហគមន៍របស់គេ

 

វគ្គ​បណ្ដុះ​​បណ្ដាលនេះនឹងប្រព្រឹត្ដឹទៅរយៈពេលបីថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១១ ដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១នៅការិយាល័យអង្គការការីតាសកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ៤៧ ផ្លូវលេខ១៩៨ សង្កត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្ដបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក បេសកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ។

Source institution:

អង្គការការីតាសកម្ពុជា ផ្ទះលេខ៤៧ ផ្លូវលេខ១៩៨ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

Contributor name:

អង្គការការីតាសកម្ពុជា

Contributor e-mail:

Event venue:

ការិយាល័យអង្គការការីតាសកម្ពុជា

Event start date:

2011-01-25

Event end date:

2011-01-25

Contact name:

អង្គការការីតាសកម្ពុជា

Address:

អង្គការការីតាសកម្ពុជា ផ្ទះលេខ៤៧ ផ្លូវលេខ១៩៨ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

E-mail: