Event detail

វេទិកាកសិករថ្នាក់ជាតិលើកទី៤ ក្រោមប្រធានបទ “រួមគ្នាធ្វើអោយប្រសើរឡើងនូវសមត្ថភាពបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ដើម្បីធានានូវសនិ្តសុខស្បៀង” រាជធានីភ្នំពេញ

Event detail:

 

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) សហការជាមួយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) អង្គការការី​តាសកម្ពុជា (Caritas) អង្គការ DCA/CA កម្មវិធីផ្តួចផ្តើមដើម្បីការប្រែប្រួល អាកាសធាតុ (JCCI) អង្គការអុកស្វាម (Oxfam) អង្គការខាហ្វត (CAFOD) អង្គការ ស៊ី អ អេស (CRS) អង្គការ Finn Church Aid បណ្តាញការប្រែប្រួលអាកាសធាតុ នៅកម្ពុជា និងអង្គការ នឹងរៀបចំវេទិកាកសិករថ្នាក់ជាតិលើកទី៤ ក្រោមប្រធានបទ “រួមគ្នាធ្វើអោយប្រសើរឡើងនូវសមត្ថភាពបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ដើម្បី ធានានូវសនិ្តសុខស្បៀង” នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៣។

 

         គោលបំណងនៃវេទិកាកសិករថ្នាក់ជាតិលើកទី៤៖

 

  1. ឆ្លុះបញ្ចាំង និងចែករំលែកលទ្ធផលសំខាន់ៗរបស់កសិករ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យ​ឯក​ជន និងរាជរដ្ឋា​ភិបាល ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃវេទិកាកសិករថ្នាក់ជាតិលើកទី៣។
  2. ពិភាក្សាពីបញ្ហា ចំនុចខ្វះចន្លោះ និងរៀបចំផែនការរួមគ្នាលើបញ្ហាសន្តិសុខស្បៀង និងការបន្ស៉ាំទៅនឹង​អាកាសធាតុជា​ពិសេសផ្តោតសំខាន់ទៅលើផ្នែកប្រព័ន្ធធារាសាស្រ្តខ្នាតតូច កសិកម្ម ប្រព័ន្ធផ្សព្វផ្សាយ​លើ​ការព្យាករណ៍​អាកាសធាតុ និងពង្រឹងសេដ្ឋកិច្ចដល់កសិករខ្នាតតូច។
  3. ពង្រឹងកិច្ចសហការ និងទំនាក់ទំនងល្អរវាងអង្គការសង្គមស៊ីវិល កសិករ វិស័យឯកជន និងរាជរដ្ឋាភិបាល​ទាំង​​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  4. ចែករំលែកគំនិតច្នៃប្រឌិតថ្មីៗ និងបទពិសោធល្អៗដែលអនុវត្តជាក់ស្តែងនៅមូលដ្ឋានរបស់កសិករ និង​អ្នក​ពាក់​ព័ន្ធ​តាមរយៈ​ការចូលរួមពិភាក្សា សំណេះសំណាល និងការតាំងពិពរណ៌។

 

 

Source institution:

ក្រុមប្រឹក្សាស្តារអភិឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)

Contributor name:

ក្រុមប្រឹក្សាស្តារអភិឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)

Contributor e-mail:

card@online.com.kh

Event venue:

សាលសន្និសីទចតុមុខ

Event start date:

2013-10-16

Event end date:

2013-10-17

Contact name:

អ៊ុយ ពិសិដ្ឋ

Address:

E-mail:

card@online.com.kh