Event detail

កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥

Event detail:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ​ (ក.ក.ជ) នឹងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យគាំពារ​សង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី (សាល D ជាន់ទី៣)។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វេជ្ជ. យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យគាំពារ​សង្គម និង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។​ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃ​ការអនុវត្ត​​​សូចនាករតាមដាមរួម សម្រាប់ការងារគាំពារសង្គម និងការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាការធ្វើ​បទបង្ហាញពី​ការងារពាក់ព័ន្ធផ្សេងៗទៀត។

Source institution:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ​ (ក.ក.ជ)

Contributor name:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ​ (ក.ក.ជ)

Contributor e-mail:

sovathra@yahoo.com

Event venue:

ទីស្តីការគណៈរដ្ឋមន្ត្រី

Event start date:

2015-03-30

Event end date:

2015-03-30

Contact name:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ​ (ក.ក.ជ)

Address:

E-mail:

sovathra@yahoo.com