News detail

វគ្គបណ្ដុះបណ្ដាលស្ដីពី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ នៅថ្នាក់ក្រោមជាតិ ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១០

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ដ្រី សហការយ៉ាងជិតស្និតជាមួយសាលា​ខេត្ដ​កំពង់ស្ពឺ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ  FAO)  ក្នុងក្របខ័ណ្ឌកម្ម វិធីរួម​សម្រាប់​កុមារ សន្ដិសុខស្បៀង និងអាហារូមត្ថម្ភ (២០១០-២០១២) នៅសាលាស្រុកគងពិសី ខេត្ដកំពង់ស្ពឺថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១០។វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីសំណាក់មន្ដ្រី ថ្នាក់ដឹកនាំមន្ទីរវិស័យ ជុំវិញខេត្ដ អភិបាលរងស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក សរុបចំនួន៣០រូប។

 

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីឱ្យសិក្ខាកាមអាច ៖

១.យល់ដឹងអំពីទស្សនៈទានជាមូលដ្ឋានស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ (ស.ស.អ) និងសារៈសំខាន់នៃ  ស.ស.អ ដើម្បី​អភិវឌ្ឍន៍ខេត្ដ ស្រុក ឃុំ និងសហគមន៍របស់ពួកគាត់។

២.ធ្វើការវិភាគ និងស្គាល់ពីឧបករណ៍វាយតម្លៃប្រភពទិន្នន័យ។

៣.កំណត់ពីយុទ្ធសាស្ដ្រអន្ដរាគមន៍ និងសកម្មភាពសម្រាប់កែលម្អ ស.ស.អ នៅក្នុង ខេត្ដ ស្រុក ឃុំ​និងសហគមន៍​របស់​ពួកគាត់។

៤.ធ្វើសមាហរណកម្ម ស.ស.អ ទៅក្នុងផែនការសកម្មភាពដើម្បីអភិវឌ្ឍន៍ខេត្ដ ស្រុក ឃុំ និងសហគមន៍របស់ពួកគាត់។

 

ឯកសារផ្សេងៗ

 

 


 

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

foodsecurity@online.com.kh

Contributor Phone:

Post date:

2010-11-12