News detail

វគ្គបណ្ដុះបណ្ដាលស្ដីពី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ​ នៅថ្នាក់ក្រោមជាតិ ថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០១០

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី សហការយ៉ាងជិតស្និត ជាមួយសាលា​ខេត្ដកំពង់​​​ស្ពឺ ដោយមានការឧបត្ថម្ភ គាំទ្រពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ  (FAO) ក្នុងក្របខ័ណ្ឌកម្ម វិធីរួម​សម្រាប់​កុមារ សន្ដិសុខស្បៀង និងអាហារូមត្ថម្ភ (២០១០-២០១២) នៅសាលាខេត្ដកំពង់ស្ពឺ រៀង​ថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០១០។

 

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីឱ្យសិក្ខាកាមអាច ៖

  • យល់ដឹងអំពីទស្សនៈទានជាមូលដ្ឋានស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ (ស.ស.អ) និងសារៈសំខាន់នៃ  ស.ស.អ ដើម្បីអភិវឌ្ឍន៍ខេត្ដ ស្រុក ឃុំ និងសហគមន៍របស់ពួកគាត់។
  • ធ្វើការវិភាគ និងស្គាល់ពីឧបករណ៍វាយតម្លៃប្រភពទិន្នន័យ។
  • កំណត់ពីយុទ្ធសាស្ដ្រអន្ដរាគមន៍ និងសកម្មភាពសម្រាប់កែលម្អ ស.ស.អ នៅក្នុង ខេត្ដ ស្រុក ឃុំ និងសហគមន៍របស់ពួកគាត់។
  • ធ្វើសមាហរណកម្ម ស.ស.អ ទៅក្នុងផែនការសកម្មភាពដើម្បីអភិវឌ្ឍន៍ខេត្ដ ស្រុក ឃុំ និងសហគមន៍របស់ពួកគាត់។

 


 

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ស្រ៊ុន ដារិទ្ធិ

Contributor e-mail:

card@online.com.kh

Contributor Phone:

Post date:

2008-12-02