News detail

សន្និសីទកសិករតំបន់ អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ “រួមគ្នាកាត់បន្ថយបញ្ហាបម្រែបម្រួល អាកាសធាតុ ដែលប៉ះពាល់ដល់ការធ្វើកសិកម្មរបស់កសិករ នៅតំបន់អាស៊ីអាគ្នេយ៍”

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានសហការជាមួយអង្គការការីតា​ស​កម្ពុជា រៀបចំវេទិកាសន្និសីទកសិករតំបន់ អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ “រួមគ្នាកាត់​បន្ថយបញ្ហាបម្រែបម្រួល​អាកាស​ធាតុ ដែលប៉ះពាល់ដល់ការធ្វើកសិកម្មរបស់កសិករ នៅតំបន់អាស៊ីអាគ្នេយ៍” ដែលមានចូលរួមពីស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យ ឯកជន តំណាងកសិករជាតិទាំង ២៤រាជធានី-ខេត្ដ និងតំណាងកសិករអន្ដរជាតិមក​ពី​១២ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ ។ បន្ទាប់​មកនឹងមានទស្សនៈកិច្ចសិក្សា ពិនិត្យជាក់ស្ដែងពីសំណាក់តំណាងកសិករអន្ដរជាតិលើការអនុវត្ដ គម្រោងមួយ​ចំនួន​របស់​កសិករកម្ពុជានៅ ខេត្ដកំពង់ធំ នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១០។

 

កម្មវិធីនៃសន្និសីទ

  • ពង្រាងលក្ខន្ដិកៈការងារសន្និសីទកសិករអាស៊ីអាគ្នេយ ៍២០១០កម្ពុជា
  • ពិធីបើកអង្គសន្និសីទដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី តាវ សេងហួរ
  • របាយការណ៍បូកសរុបរបស់អង្គសិក្ខាសាលា ដោយឯកឧត្ដម រត្ន័ វិរៈ

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

foodsecurity@online.com.kh

Contributor Phone:

Post date:

2010-10-12