News detail

សិក្ខាសាលាថ្នាក់ខេត្ដស្ដីពីនិរន្ដរភាពធនធានជលផល និងជីវភាពរស់នៅ

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ដ្រីដែលជាជំនួយការឱ្យរដ្ឋាភិបាលលើការ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយសហការជាមួយសាលាខេត្ដបាត់ដំបង នឹងរៀបចំសិក្ខាសាលាថ្នាក់ខេត្ដស្ដីពី

“និរន្ដរ​ភាពធនធានជលផល និងជីវភាពរស់នៅ ដើម្បីជំរុញការអនុវត្ដគម្រោងលើកកំពស់ជីវភាពប្រជាជនជុំវិញ បឹង ទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះ នឹងរៀបចំឡើងនៅ ខេត្ដបាត់ដំបង នាថ្ងៃទី២០ខែសីហា ឆ្នាំ២០១០ វេលាម៉ោង ៨.០០ ព្រឹក ក្នុងគោលបំណង ៖

 

  • ផ្ដល់ការយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ព្រមទាំងនីតិវិធីក្នុងការគ្រប់គ្រងសម្ភារៈជលផល ខុសច្បាប់ដែល រឹបអូសបាន
  • បង្កើតគំនិតចូលរួមដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល នៅក្នុងសហគមន៍នេសាទសម្រាប់ និរន្ដរភាពធនធានជលផល និងជីវភាព
  • ស្វែងរកឱកាសពង្រីកមុខរបរសម្រាប់សហគមន៍នេសាទដោយមិនពឹងផ្អែកលើមុខរបរតែមួយ។

 

កម្មវិធីនៃសិក្ខាសាលានឹងជូនដំណឹងពេលក្រោយ

 

  • សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងៈ
  • លោក គង់ ចន្ធី អនុប្រធាននាយកដ្ឋានធនធានទឹក
  • ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទីស្ដីការគណៈរដ្ឋមន្ដ្រី
  • ទូរស័ព្ទលេខៈ ០២៣ ២២០ ៦១៤

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

card@online.com.kh

Contributor Phone:

Post date:

2010-08-10