News detail

ពិធីប្រកាសជាផ្លូវការការអនុវត្ដ “ កម្មវិធីរួមសម្រាប់កុមារ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ” នៅខេត្ដស្វាយរៀង និងខេត្ដកំពង់ស្ពឺ

News detail:

កម្មវីធីរួមសម្រាប់កុមារ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិចាប់តាំងពីចុងឆ្នាំ ២០០៨ ក្នុងគោលបំណងដើម្បីជួយបង្កើនល្បឿន នៃការសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសគោលដៅទី១ “លុបបំបាត់ភាពក្រីក្រ និងភាពស្រេកឃ្លាន​ ”គោលដៅទី ៤ “កាត់បន្ថយ​មរណភាពរបស់កុមារ”និង គោលដៅទី៥ “កែលម្អ សុខភាពមាតា”។ ពិធីប្រកាសជាផ្លូវការកម្មវិធីរួមថ្នាក់ជាតិក្រោម​អធិបតីភាព​ឯកឧត្ដម តាវ សេងហួរ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធាន ទី១ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ (ក.ក.ជ )កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ។ ដោយឡែកនៅខេត្ដស្វាយរៀង និង​ខេត្ដកំពង់ស្ពឺ ក៏មានរៀបចំពិធីប្រកាសជាផ្លូវការនូវការអនុវត្ដកម្មវិធីរួមនេះដែលនឹងប្រព្រិត្ដទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១០ នៅខេត្ដស្វាយរៀង និងនៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ នៅខេត្ដកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ជួយបង្កើន​ល្បឿននៃការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេស គោលដៅទី១ “លុបបំបាត់ ភាពក្រីក្រ និងភាពស្រេក​ឃ្លាន”គោលដៅទី ៤ “កាត់បន្ថយមរណភាពរបស់កុមារ”និង គោលដៅ ទី៥ “កែលម្អសុខភាពមាតា”។

 

កម្មវិធីនេះត្រូវបាន ចុះហត្ថលេខារួមគ្នាដោយក្រសួង-ស្ថាបន័រាជរដ្ឋាភិបាលកម្ពុជា មានជាអាទិ ក.ក.ជ. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា  ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ  និងភ្នាក់ងារអង្គការសហប្រជាតិទាំង ៦ រួមមានអង្គការ UNICEF, WHO, WFP, FAO, ILO និង UNESCO ​កាលពីពាក់​កណ្ដាល​ខែវិច្ឆិកា ឆ្នាំ ២០០៩ ។ ជាលទ្ធផល រាជរដ្ឋាភិបាលនៃប្រទេសអេស្បាញបានផ្ដល់ហរិញ្ញប្បទាន ក្នុងទំហំទឹក ប្រាក់​ប្រមាណជា ៥ លាន ដុល្លារ ក្នុង ក្របខ័ណ្ឌមូលនិធិគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals-Fund)សម្រាប់ដំណើរការអនុវត្ដកម្មវិធី ក្នុងរយៈពេល ៣ឆ្នាំ (២០១០-២០១២) ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ

  • ឯកឧត្ដម ស្រ៊ុន ដារិទ្ធិ​ អគ្គលេខាធិការរង ក.ក.ជ. និងជាសហប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីរួម សម្រាប់កុមារ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

 


 

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ

Contributor e-mail:

card@online.com.kh

Contributor Phone:

Post date:

2010-07-12