News detail

សិក្ខាសាលាថ្នាក់ខេត្ដស្ដីពី “ និរន្ដរភាពធនធានជលផល និងជីវភាពរស់នៅ ”

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាជំនួយការឱ្យរដ្ឋាភិបាល លើវិស័យអភិវឌ្ឍន៍វិស័យកសិកម្ម

និងជនបទ នឹងរៀបចំសិក្ខាសាលាថ្នាក់ខេត្ដស្ដីពី “និរន្ដរភាពធនធានជលផល និងជីវភាពរស់នៅ ”ដើម្បីជំរុញការអនុវត្ដ​គម្រោងលើកកំពស់ជីវភាពប្រជាជនជុំវិញបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះនឹងរៀចបចំឡើង​នៅ សណ្ឋាគារអរុណរះ, ខេត្ដកំពង់ធំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១០ ក្នុងគោលបំណង ៖

 

  • ផ្ដល់ការយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ព្រមទាំងនីតិវិធីក្នុងការគ្រប់គ្រងសម្ភារៈជលផល ខុសច្បាប់ដែលរឹបអូសបាន
  • បង្កើតគំនិតចូលរួមដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល នៅក្នុងសហគមន៍នេសាទសម្រាប់ និរន្ដរភាពធនធានជលផល និងជីវភាព
  • ស្វែងរកឱកាសពង្រីកមុខរបរសម្រាប់សហគមន៍នេសាទដោយមិនពឹងផ្អែកលើមុខរបរតែមួយ។

 

សូមចុចទីនេះដើម្បីអានពីរបៀបវារៈនៃសិក្ខាសាលា

 


 

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

foodsecurity@online.com.kh

Contributor Phone:

Post date:

2010-06-21