News detail

ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាឆ្នាំ ២០០៩ ថ្ងៃ ២៥ ខែ មេសា ឆ្នាំ២០១០

News detail:

រៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃ ២៥ ខែ មេសា ឆ្នាំ២០០១ មកនៅប្រទេសកម្ពុជា ទិវាប្រយុទ្ធនឹង ជំងឺគ្រុនចាញ់តែងបានប្រារឰ​នៅ​​ថ្ងៃតែមួយក្នុងគោលបំណងដើម្បីផ្ដល់នូវការអប់រំ និងចំណេះដឹងពីជំងឺគ្រុញចាញ់ ដែលជាជំងឺរាតត្បាតសកលមួយ​ដែលអាច រារាំង និងព្យាបាលបាន។ មានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ដ្រី បុគ្គលិក សុខាភិបាលអង្គការ​នានា ប្រជាជនទូទៅ និងសិស្សានុសិស្សក្នុងទិវានេះ។ ទិវានេះក៏ជាព្រឹត្ដការណ៍មួយ សម្រាប់លើក កំពស់ការយល់ដឹង​ផងដែរ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានជ្រើសរើសពាក្យស្លោកចំនួន១០ សម្រាប់ទិវានេះមានដូច តទៅ ៖

១-ស្ដ្រីមានផ្ទៃពោះនិងកុមារ គឺជាជនងាយរងគ្រោះដោយជំងឺគ្រុនចាញ់ ចូលគេង ក្នុងមុងជ្រលក់ថ្នាំ ២-ប្រជាជនចល័តគឺជាជនងាយនឹងទទួលរង ដោយជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ៣-សូមប្រញាប់យកមុងមកជ្រលក់ថ្នាំរៀងរាល់ពេលបុគ្គលិកមណ្ឌលសុខភាពចុះមកជ្រលក់មុងសារឡើងវិញ ៤-យើងប្ដេជ្ញាបញ្ឈប់ការ ប្រើឱសថគ្រុនចាញ់ប្រភេទអាតេម៉ីស៊ីនីនតែមួយមុខ

៥-សូមប្រើឱសថគ្រុនចាញ់ឱ្យបានត្រឹមត្រូវ តាមកំរិត និង ពេលកំណត់ ៦-ឱសថគ្រុនចាញ់ក្លែងក្លាយអាចសម្លាប់អ្នកបាន

៧-សូមប្រញាប់ទៅព្យាបាលជំងឺគ្រុនចាញ់នៅមណ្ឌល សុខភាព ប៉ុស្ដសុខភាព​និងអ្នកស្មគ្រ័ចិត្ដ​ភូមិព្យាបាល​ជំងឺគ្រុន​ចាញ់

៨-ប្រយ័ត្នមូសដែកគោលញី ត្រូវតែសំរាន្ដ ក្នុងមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ ៩-យើងរួមគ្នាបន្ដ ការកាត់បន្ថយជំងឺ

គ្រុនចាញ់នៅទូទាំងប្រទេសកម្ពុជា ១០-កុំទិញឬផ្សំឱសថគ្រុនចាញ់នៅតូបលក់ថ្នាំដែលគ្មានច្បាប់អនុញ្ញាត្ដិ។

 

ក្រោមបដាពាក្យស្លោកសលករបស់អង្គការសុខភាពពិភពលោក  ៉បន្ដការលុបបំបាត់ជំងឺគ្រុនចាញ់ ៉ យុទ្ធនាការនេះ

បានធ្វើនៅទូទាំង២០ ខេត្ដក្នុងប្រទេសកម្ពុជាឱ្យស្របតាមទិសដៅរួមដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទិសដៅអភិវឌ្ឍន៍

សហវត្សរបស់អង្គការសហប្រជាជាតិ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ

  • មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ផ្ទះលេខ ៣៧២ ផ្លូវ ព្រះមុន្នីវង្ស បឹងកេងកេង ១ ចំការមន
  • ទូរស័ព្ទ/ទូរសារៈ  ០២៣ ៩៩៦ ២០២
  • អ៊ីម៉ែល ៖ sophal_best@yahoo.com

Source institution:

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

Contributor name:

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

Contributor e-mail:

sophal_best@yahoo.com

Contributor Phone:

Post date:

2010-04-22