News detail

វេទិការពិគ្រោះយោបល់ស្ដីពី បញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

News detail:

អង្គការលូថេរ៉ានបំរើពិភពលោក កម្មវិធីប្រចាំប្រទេសកម្ពុជា (LWF-C)ដោយមានកិច្ចសហការល្អជាមួយក្រុមប្រឹក្សាស្ថារ​អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (CARD)គណៈកម្មការអចិន្ដ្រៃយ៍អភិវឌ្ឍន៍ជនបទខេត្ដ (ExCom,PRDC) ​ខេត្ដ​ពោធិ៍សាត់ ក្រុមប្រឹក្សានិងគណៈអភិបាលស្រុក លោកអភិបាលស្រុកភ្នំក្រវាញ ត្រៀមរៀបចំំវេទិការពិគ្រោះយោបល់​ចំនួន ២ ស្ដីពី “បញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ” ។

 

វេទិការលើកទី១ នឹងប្រារព្វធ្វើនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១០ នៅក្នុងសាលប្រជុំសាលាស្រុកភ្នំក្រវាញ​ខេត្ដពោធិ៍​សាត់។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីប្រជាជនសរុបចំនួន ៧០ នាក់ ដែលសមាសភាព​មានពីសមាជិក​គណៈ​អភិបាល​ស្រុក សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ ការិយាល័យពាក់ព័ន្ធជុំវិញស្រុកតំណាងមកពី​សហគមន៍ អង្គការដៃគូរនានា និង បុគ្គលិករបស់អង្គការលូថេរ៉ាន ប្រចាំស្រុកភ្នំក្រវាញ។

 

វេទិការលើកទី ២ នឹងប្រារព្វធ្វើនៅថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១០ នៅក្នុងសាលប្រជុំ សណ្ឋាគារពោធិ៍សាត់សេនជូរីក្រុង​ពោធិ៍សាត់  និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ចំនួន ១២០ នាក់ ដែលមកពីតំណាង គណៈកម្មការ

អចិន្ដ្រៃយ៍អភិវឌ្ឍន៍ជនបទខេត្ដ តំណាងក្រុមប្រឹក្សាខេត្ដ តំណាងមន្ទីពាក់ព័ន្ធជុំវិញខេត្ដអភិបាលស្រុកគ្រប់ស្រុក ក្រុម​ប្រឹក្សាឃុំគ្រប់ឃុំ តំណាងអង្គការដៃគូរជុំវិញខេត្ដ និង បុគ្គលិកអង្គការអិលប្រចាំប្រទេសកម្ពុជា។

 

គោលបំពងរបស់វេទិការ

 

  • ដើម្បីលើកកំពស់សមត្ថភាពដល់ភាគីពាក់ព័ន្ឋពីទស្សនៈនៃសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភ ក៏ដូចជាយល់ ដឹងពីក្របខ័ណ្ឌយុទ្ឋសាស្ដ្រ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ឆ្នាំ ២០០៨-២០១២។
  • ដើម្បីកំនត់ពី ការប្រឈមថ្មីៗនៅសហគមន៍ជនបទដែលទាក់ទងទៅនឹងបញ្ហាសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ នៅក្នុងស្រុក និងខេត្ដទាំងមូល និងដើម្បីស្វែងរកនូវយន្ដការ រឺដំណោះស្រាយដែល សមស្រមដើម្បីឆ្លើយតប។
  • ដើម្បីធ្វើការពិចារណាក្នុងការចងក្រងបង្កើតបណ្ដាញ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ សំរាប់ថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្ដ ដើម្បីចែករំលែកពត៍មាន បទពិសោធ និងការឆ្លើយតបលក្ខណៈ ជាប្រព័ន្ឋទៅ នឹងការប្រឈម  អសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ នៅក្នុង ឃុំ ស្រុក និងខេត្ដ

 

កម្មវិធី នៃវេទិការលើកទី ១

កម្មវិធី នៃវេទិការលើកទី ២

 


 

Source institution:

អង្គការលូថេរ៉ានបំរើពិភពលោក

Contributor name:

លោក នួន បូរិន

Contributor e-mail:

card@online.com.kh

Contributor Phone:

Post date:

2010-05-18