News detail

សេចក្ដីប្រកាសព័ត៌មានៈ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ រៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលជំនាញសំរាប់ បង្កើនការអនុវត្ដអាហារូបត្ថម្ភ

News detail:

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នៃគម្រោងសហភាពអ៊ឺរ៉ុប កម្មវិធីស្បៀងអាហារ អង្គការស្បៀង ​និង​កសិកម្ម នៃសហប្រជាជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ជំនាញសំរាប់ ការបង្កើនការអនុវត្ដន៍ អាហារូបត្ថម្ភ នៅអគ្គនាយកដ្ឋានកសិកម្ម ចាប់ពីថ្ងៃទី ០៩ ដល់ ១២ ខែមិនា ឆ្នាំ២០១០រាជធានីភ្នំពេញ។ ​ការបណ្ដុះបណ្ដាល​មានការ​ចូលរួមពីគ្រូបង្គោល ជំនាញចំនួន ១០នាក់ មកពីក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ វគ្គបណ្ដុះបណ្ដាល គ្រូបង្គោលជំនាញអនុវត្ដ​តាម​ការចាប់ផ្ដើម នៃការបញ្ចូលគ្រូបង្គោលថ្នាក់ជាតិសំរាប់សន្ដិសុខស្បៀងនិងអាហា -រូបត្ថម្ភនៅចុងខែកុម្ភៈឆ្នាំនេះ​ក្រោមការ​គ្រប់ គ្រងរបស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ក្រុមគ្រូបង្គោល គឺជាគំនិតផ្ដួចផ្ដើមរបស់​រាជ​រដ្ឋាភិ​-បាល​​​កម្ពុជា នៅក្រោមយុទ្ឋសាស្ដ្រអាហារូបត្ថម្ភថា្នក់ជាតិ   និងភ្ជាប់ជាមួយយុទ្ឋសាស្ដ្ររបស់កសិកម្ម និងធារាសាស្ដ្រ។

 

ឯកសារស្ដីពីការប្រកាសព័ត៌មាន

Source institution:

អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ

Contributor name:

អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ

Contributor e-mail:

FAO-KH@fao.org

Contributor Phone:

Post date:

2010-05-11