News detail

វេទិកាកសិករថ្នាក់ជាតិមួយនឹងត្រូវប្រារឰនាថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០១០

News detail:

ដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះមហន្ដរាយ (NCDM) រួមទាំងអង្គការការីតាសកម្ពុជា (Caritas Cambodia)អង្គការកាតូលិក និង សង្គ្រោះ​អន្ដរ​ជាតិ (Catholic Relief Services) អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum on Cambodia) និងអង្គការ Geres Cambodiaនឹងរៀបចំវេទិកាកសិករថ្នាក់ជាតិដែលនឹងប្រព្រឹត្ដទៅនៅ ថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០១០ នៅ វិទ្យាស្ថានជាតិអប់រំនៃរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាង កសិករគោលដ អង្គការសង្គម​ស៊ីវិល និងតំណាង ស្ថាប័នរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បញ្ហាបំរែបំរួលអាកាសធាតុ ដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សា​ដេញ​ដោលពីបញ្ហានេះ សំដៅបង្កើនការយល់ដឹងរបស់ប្រជាកសិករឱ្យកាន់ តែស៊ីជំរៅលើបញ្ហានេះព្រមទាំងស្វែងរក​វិធាន ការបន្ស៊ាំទៅនឹង ស្ថានភាពនេះផងដែរ ។

 

គោលបំណងនៃវេទិកា

 

  • ផ្សព្វផ្សាយអំពីឬសគល់ បញ្ហា ផលប៉ះពាល់ និងស្ថានភាពបច្ចុប្បន្ននៃបំរែបំរួលអាកាសធាតុក្នុងស្រទាប់ កសិករ ដើម្បីពួកគាត់អាចត្រៀមបង្ការ បន្ស៊ាំខ្លួន និងរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ ។
  • ចែករំលែក និងផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍ពីការផលិតស្បៀងគ្រួសារ ក្នុងបរិបទនៃបំរែបំរួល អាកាសធាតុ ។
  • ផ្ដល់វេទិកាពិភាក្សាតុមូលសម្រាប់តំណាងកសិករ សង្គមស៊ីវិល និងរាជរដ្ឋាភិបាល ដើម្បីកសិករយល់កាន់តែ ស៊ីជំរៅ និងទទួលបានអនុសាសន៍ល្អៗក្នុងការបន្ស៊ាំខ្លួន ព្រមទាំងបានលើកឡើងនូវកង្វល់របស់ខ្លួនលើបញ្ហា បំរែបំរួលអាកាសធាតុ ។

 

របៀបវារៈនៃវេទិកា

ទស្សនទាននៃវេទិកា

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

foodsecurity@online.com.kh

Contributor Phone:

Post date:

2010-02-24