News detail

សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ ក្របខណ្ឌ័យុទ្ធសាស្ដ្រសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០០៨-២០១២

News detail:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានផ្ដួចផ្ដើមគំនិតបោះពុម្ភនិងផ្សព្វផ្សាយឯកសារ   “ក្របខណ្ឌ័ យុទ្ធ សាស្ដ្រសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០០៨-២០១២” ទៅដល់អ្នកពាក់ពន្ធ័ លើសពីនេះទៅទៀតក្រុម ប្រឹក្សាស្ដារ​អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានរៀបចំ សិក្ខាសាលា ថ្នាក់ជាតិកាលពី ថ្ងៃ ទី១៧ ខែ មិថុនា ឆ្នាំ២០០៨នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បីដាក់ឱ្យ ប្រើប្រាស់ក្របខណ្ឌ័យុទ្ធសាស្ដ្រ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលក្នុងនោះមាន​អ្នកពាក់ពន្ធ័ទាំងអស់ មកពីភាគីរដ្ឋាភិបាល  និងដៃគូអភិវឌ្ឍន៍ បានអញ្ជើញចូលរួម។ ដោយយល់ឃើញពីសារៈសំខាន់​នៃ​ឯកសារនេះ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ នឹងរៀបចំ សិក្ខាសាលាថ្នាក់ខេត្ដ នៅថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០១០ វេលាម៉ោង ៨.០០ ព្រឹក ទីកន្លែងៈ សាលាខេត្ដស្វាយរៀង ដើម្បីផ្សព្វផ្សាយស្ដីពីក្របខណ្ឌ័ យុទ្ធសាស្ដ្រ​សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០០៨-២០១២ ដល់អ្នកពាក់ ព័ន្ធទាំងអស់។

 

គោលបំណងនៃសិក្ខាសាលា 

  • ផ្សព្វផ្សាយនូវឯកសារ  “ក្របខ័ណ្ឌយុទ្ធសាស្ដ្រសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០០៨-២០១២”
  • បង្កើនការយល់ដឹងអំពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ និងជម្រុញការប្រើប្រាស់ឯកសារ  “ក្របខ័ណ្ឌយុទ្ធ  សាស្ដ្រសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០០៨-២០១២  “ ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រ  និងកម្មវិធីនានា
  • ពង្រឹងការសម្របសម្រួល និងបណ្ដាញទំនាក់ទំនងក្នុងចំណោមអ្នកដែលធ្វើការងារពាក់ព័ន្ធនឹង សន្ដិសុខស្បៀង  និងអាហារូបត្ថម្ភ ។

 

ឯកសារភ្ជាប់ និងកម្មវិធី

 


 

Source institution:

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ( ក.ក.ជ )

Contributor name:

ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

Contributor e-mail:

foodsecurity@online.com.kh

Contributor Phone:

Post date:

2011-01-19