News detail

សេដាកប្រកាសជ្រើសរើសអ្នកចាប់អារម្មណ៍សិក្សា​ វគ្គបណ្តុះបណ្តាលស្តីពី«ការគ្រប់គ្រងកសិដ្ឋាន»

News detail:

ដើម្បីផ្តល់ឱកាសដល់យុវជនទើបបញ្ចប់ការសិក្សាអាចចាប់យកអាជីពក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ

សេដាកបានរៀបចំវគ្គបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ​ ១៩៩៨ ដែលមានសរុបចំនួន២២ជំនាន់រួចមក ហើយ(គិតមក

ដល់ខែមិថុនាឆ្នាំ២០១២)។

ចាប់ពី​ឆ្នាំ២០១២-២០២២សេដាក​មានផែនការពង្រឹងពង្រីកវគ្គបណ្តុះបណ្តាល យុវជនទើប​បញ្ចប់ការសិក្សា​ចំនួន​១០០០នាក់បន្ថែមទៀតដោយផ្តោតលើជំនាញអាជីពជាអ្នកគ្រប់គ្រង កសិដ្ឋាន(Farm Business Manager)​និង​អាជីពជាអ្នកទីប្រឹក្សាអ្នកគ្រប់គ្រង​កសិដ្ឋាន(Farm Business Advisor)។

 

វគ្គសិក្សានីមួយៗមានរយៈពេល ៦ ខែ ហើយវគ្គថ្មី (វគ្គទី ២៣)នឹងចាប់ផ្តើមនៅថ្ងៃ ២ ខែកក្កដា ២០១២​នេះ។ មុខវិជ្ជាសំខាន់ៗ ដែលនឹងសិក្សារួមមាន៖ គោលការណ៍និងបច្ចេក ទេសកសិកម្មសរីរាង្គ(ដំណាំសត្វ) -ទីផ្សារនិងជំនាញទីផ្សារ- ការគ្រប់គ្រងហិរញ្ញវត្ថុ- ការគ្រប់គ្រង បុគ្គលិក- ការរៀបចំនិងអនុវត្តផែនការជំនួញ- សហករណ៍និងការដឹកនាំគ្រប់គ្រងសហករណ៍          - ការអភិវឌ្ឍន៍ខ្លួនឯង​ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ល។

 

ការឧបត្ថម្ភៈនៅក្នុងពេលសិក្សា សេដាកនឹងផ្តល់ជូនការឧបត្ថម្ភមួយចំនួនដូចជា អាហារ រូបករណ៍ ចំនួនពី៣០០ទៅ៥០០ដុល្លាជូនសិក្ខាកាម(អាស្រ័យលើលទ្ធផលសិក្សា)-ទីកន្លែង សម្រាប់ស្នាក់ នៅពេលចុះកម្មសិក្សានៅកសិដ្ឋាន និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត មួយចំនួនបន្ថែមទៀតនៅពេល ចប់វគ្គ។

 

ទំនាក់ទំនងព័ត៌មានៈ អ្នកចាប់អារម្មណ៍លើវគ្គនេះសូមទាកទងមកការិយាល័យអង្គការសេដាកតាមអាសយដ្ឋានផ្ទះលេខ១១៩

ផ្លូវ២៥៧សង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញទូរស័ព្ទលេខ០២៣៨៨០៩១៦, ០១២៤៤៧៥៩៩ដើម្បីសាកសួរព័ត៌មាន  ពន្ថែម​និងដាក់ពាក្យ​  អោយបានមុននៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២។

 


 

Source institution:

អង្គការសេដាក

Contributor name:

អង្គការសេដាក

Contributor e-mail:

Contributor Phone:

Post date:

2012-06-07