News detail

យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និង អាហារួបត្ថម្ភ ( ២០១៤-២០១៨)

News detail:

យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និង អាហារួបត្ថម្ភ (NSFSN 2014-2018) ត្រូវបាន​រៀបចំ​ឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដោយមានការពិគ្រោះយោបល់​ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គម ស៊ីវិលនានា។ យុទ្ធសាស្ត្រ​ជាតិ​ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនឹងបំពេញបន្ថែមទៅលើក្របខ័ណ្ឌយុទ្ធសាស្ត្រ​ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (SFFSN 2008-2013) និង លទ្ធផលនៃការត្រួតពិនិត្យ​ឡើងវិញទៅលើក្របខ័ណ្ឌ យុទ្ធសាស្ត្រនេះ ក្នុងឆ្នាំ២០១១/ ២០១២។ ការធ្វើឱ្យប្រសើរឡីងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (FSN) មានការពាក់ ព័ន្ធចំពោះ ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា (CMDGs) ហើយសន្ដិសុខ​ស្បៀង និងអាហារូបត្ថម្ភ គឺជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបាន​លើកឡើងនៅក្នុង យុទ្ធសាស្ត្រចតុកោណរបស់ រដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​ (NSDP 2014-2018) នឹងត្រូវបានទទួលស្គាល់ថាជាអាទិភាពនៅក្នុង គោលនយោបាយ និង ផែនការតាមវិស័យជាច្រើន។

Source institution:

The Council for Agricultural and Rural Development (CARD)

Contributor name:

The Council for Agricultural and Rural Development (CARD)

Contributor e-mail:

sovathra@yahoo.com

Contributor Phone:

Post date:

2014-11-15