News detail

របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំ២០១៤ របស់ក្រុមគ្រូបង្គោលថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

News detail:

អង្គភាពបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមាន​ការសហការគាំទ្រពីគម្រោងឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានរៀបចំកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៤ ក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ពីថ្ងៃទី០៦ ដល់​ ០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកក្រុមគ្រូបង្គោលថ្នាក់ជាតិទាំងអស់​មកពី​ក្រសួង-​ស្ថាប័ន​រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរួមមាន៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល អង្គការការីតាសកម្ពុជា និងអង្គការ HKI សរុបចំនួន ២០នាក់ ស្រី០៥ នាក់។ តាមរយៈការធ្វើបទបង្ហាញ និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធនិងការបណ្តុះបណ្តាលក្នុងរយៈពេល ១ឆ្នាំកន្លងមក ក្នុងរយៈពេល ៣ថ្ងៃនេះ អង្គប្រជុំពិនិត្យឃើញ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនិងបានធ្វើការកែលម្អ ឱ្យស្របទៅតាមការវិវត្តនៃសភាពការណ៍សង្គមបច្ចុប្បន្ន។ កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះទទួលបានលទ្ធផលដូចតទៅ៖ ដើម្បីទទួលបានសេចក្តីលម្អិតសូមទាញយកឯកសារនេះ។

Source institution:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)

Contributor name:

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)

Contributor e-mail:

sovathra@yahoo.com

Contributor Phone:

Post date:

2015-02-24