Latest Past Events

រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារដែលគំរាមកំហែងជីវិតកូនយើង នៅស្រុកសូទ្រនិគម ខេត្តសៀមរាប

ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ០៩ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយបានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទ” រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារដែលគំរាមកំហែងជីវិតកូនយើង“ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។      ពិធីនេះផងដែរមានការចូលរួម ដោយ Dr Will parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធក្នុងខេត្ត ស្រុកសូទ្រនិគម និងប្រជាជននៅមូលដ្ឋានជនបទ ជាពិសេសក្រុមស្ត្រីដែលមានកូនអាយុក្រោម ៥ឆ្នាំ អ្នកថែទាំកុមារតូចៗ មណ្ឌលសុខភាព និងភាគីពាក់ព័ន្ធនានាទៅនឹងវិស័យអាហារូបត្ថម្ភ។ ទន្ទឹមនេះ ដើម្បីធ្វើឪ្យសម្រេចគោលដៅនៃផែនការសកម្មភាពសកល ឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី […]